“provident”

គិតគូរអំពីអនាគតដោយចក្ខុវិស័យវែងឆ្ងាយ

មានអាជ្ញាប័ណ្ណ
«ក្រុមហ៊ុនបរធនបាលសម្រាប់បរធនបាលកិច្ចពាណិជ្ជកម្ម» — អាជ្ញាប័ណ្ណលេខ N° 013 TR/LC/TC
បានចុះបញ្ជី
លេខចុះបញ្ជីក្រសួងពាណិជ្ជកម្ម 1000484957
អាសយដ្ឋានស្ថាប័ន
Exchange Square រាជធានីភ្នំពេញ
សម្ព័ន្ធក្រុមហ៊ុនតំបន់
Provident Fiduciaries Berhad — Tun Razak Exchange ក្រុងកូឡាឡាំពួរ

ដៃគូសុខុមាលភាពទ្រព្យសម្បត្តិរបស់អ្នក

​ឈានជើងចូលមកកាន់ពិភពរបស់យើងដើម្បីទទួលយកបទពិសោធន៍នៃរបត់ថ្មីក្នុងការកសាងកេរ្តិ៍ដំណែលរបស់អ្នក

ស្ថាប័នហិរញ្ញវត្ថុឯកជនផ្អែកលើប្រពៃណី ភាពត្រឹមត្រូវ និងគោលបំណងសម្រាប់អ្នកដែលគោរពភាពច្បាស់លាស់លើភាពស្មុគស្មាញ— និងអត្ថន័យលើល្បឿន

ឧបករណ៍ថ្មីនៃព្រះរាជាណាចក្រ

ហេតុអ្វីបរធនបាលកិច្ចនៅកម្ពុជា

ចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ស្តីពីបរធនបាលកិច្ចក្នុងឆ្នាំ ២០១៩ បរធនបាលកិច្ចបានក្លាយជាក្របខ័ណ្ឌដែលរដ្ឋាភិបាលទទួលស្គាល់ សម្រាប់ការកាន់កាប់អចលនទ្រព្យ ការធានាប្រតិបត្តិការ និងការផ្ទេរទ្រព្យសម្បត្តិពីជំនាន់មួយទៅជំនាន់មួយ។

I

ច្បាប់សម្រាប់យុគសម័យថ្មី

ច្បាប់ស្តីពីបរធនបាលកិច្ច (២០១៩) បានបង្កើតទម្រង់ច្បាប់ពិសេសសម្រាប់ការកាន់កាប់ទ្រព្យសម្បត្តិ ក្រោមការត្រួតពិនិត្យរបស់និយ័តករជាតិ។

II

ស្ពានសម្រាប់វិនិយោគបរទេស

វិនិយោគិនបរទេសមិនអាចកាន់កាប់ដីធ្លីដោយផ្ទាល់បានទេ។ បរធនបាលកិច្ចដែលបានចុះបញ្ជី គឺជាយានស្របច្បាប់ និងស្ថិតក្រោមការត្រួតពិនិត្យ សម្រាប់ការកាន់កាប់ផលប្រយោជន៍អចលនទ្រព្យនៅកម្ពុជា។

III

ភាពច្បាស់លាស់ក្នុងគ្រប់ប្រតិបត្តិការ

ពីសេវាអែសក្រូ ដល់ការរៀបចំមរតក បរធនបាលដែលមានអាជ្ញាប័ណ្ណ ផ្តល់ឱ្យពាណិជ្ជកម្មកម្ពុជានូវអ្វីដែលត្រូវការជាយូរមកហើយ៖ ស្ថាប័នដែលប្តេជ្ញាចំពោះអព្យាក្រឹតភាព។

ទ្រព្យបរធនបាលកិច្ចដែលបានចុះបញ្ជីនៅកម្ពុជា បានកើនពីសូន្យ ដល់ជាងមួយពាន់លានដុល្លារអាមេរិក ក្នុងប៉ុន្មានឆ្នាំដំបូងនៃក្របខ័ណ្ឌនេះ។

សេវាកម្មរបស់យើង

អ្វីដែលយើងកាន់កាប់ក្នុងបរធនបាលកិច្ច

01
សេវាជួយទៅលើការគ្រប់គ្រង

ការតែងតាំងជាបរធនបាល សម្រាប់អចលនទ្រព្យ មូលធន និងកិច្ចព្រមព្រៀង — គ្រប់គ្រងដោយវិន័យបរធនបាលកិច្ច។

02
ការរៀបចំមរតក និងការផ្តល់មរតកទៅអ្នកជំនាន់ក្រោយ

រចនាសម្ព័ន្ធដែលនាំទ្រព្យសម្បត្តិទៅជំនាន់ក្រោយ តាមបំណងពិតប្រាកដ។

03
ការថែរក្សាទ្រព្យសម្បត្តិ និង ការតម្កល់ប្រាក់បញ្ញើរបណ្តោះអាសន្ន

ការកាន់កាប់មូលនិធិ និងប្លង់កម្មសិទ្ធិដោយអព្យាក្រឹត រហូតដល់លក្ខខណ្ឌទាំងអស់នៃប្រតិបត្តិការត្រូវបានបំពេញ។

04
ការគ្រប់គ្រងទ្រព្យសម្បតិឯកជន

ការថែរក្សាទ្រព្យដែលបានផ្ញើទុក ក្រោមអាណត្តិ និងរបាយការណ៍ដែលបានព្រមព្រៀង។

ថាមពលដ៏ស្ងប់ស្ងាត់ដែលជំរុញការច្នៃប្រឌិត ការរួមបញ្ចូល និងភាពរឹងមាំយូរអង្វែង

USD3.3 ទ្រីលាន
ទំហំទ្រព្យសម្បត្តិឯកជនក្រៅធនាគារ (2024)

ពូជពង្សរបស់យើង

ពូជពង្សតែមួយ រាជធានីបី

ឌូបៃ · ១៩៨៨

Bin Zayed Group

បង្កើតឡើងដោយ HH Sheikh Khaled Zayed Saquer Zayed Alnahyan។

កូឡាឡាំពួរ

Provident Fiduciaries Berhad

ស្ថាប័នបរធនបាលកិច្ចរបស់សម្ព័ន្ធ
នៅ Tun Razak Exchange។

ភ្នំពេញ

Provident Capital Co., Ltd

ក្រុមហ៊ុនបរធនបាលកិច្ចពាណិជ្ជកម្មមានអាជ្ញាប័ណ្ណ
នៅ Exchange Square។

គោលបំណងរបស់អ្នកគឺជាគោលដៅរបស់យើងខ្ញុំ អ្វីដែលយើងធ្វើគឺដើម្បីបង្កើតក្តីស្រមៃរបស់អ្នក អោយក្លាយជាការពិត